Hide Filters
Filters 0
Sort by :
Filters 0
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
OLAIAN

ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី

8809010
$9,00
ពន្ធត្រូវបានបូកបញ្ចូល
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
  • ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
ខោខ្លីជិះក្តារស្គី 100 short Eco ពណ៌គគី
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារផ្នែកកីឡាជិះក្តារបន្ទះរបស់យើងខ្ញុំបានអភិវឌ្ឍខោហែលទឹកដែលស័ក្តិសមបំផុតសម្រាប់ការជិះក្តារបន្ទះនៅលើទឹកក្តៅល្មម ហើយសម្រាប់ការហាត់លេងរយៈពេលតិចជាងមួយម៉ោង។

ខោសម្រាប់កីឡាជិះរលកនេះត្រូវបានឌីសាញឡើងដោយប្រើប្រាស់សាច់ក្រណាត់យឺតដែលផ្តល់នូវការធ្វើចលនាដងខ្លួនបានដោយសេរី មានហោប៉ៅចំហៀង២ ហើយលីអូផ្នែកខាងក្នុងកាត់បន្ថយការរលាក និងចង្កេះខោយឺតដើម្បីសម្របទៅតាមទំហំនៃទ្រង់ទ្រាយដងខ្លួន។

ក្រណាត់: 100.0% Polyester; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

ចង្កេះខោយឺតនិងខ្សែចងសម្រាប់ការរចនាបែបផាសុកភាព

កាត់បន្ថយរមាស់

បន្ទះសំណាញ់ដើម្បីជួយបញ្ចៀសភាពកកិត

សេរីភាពក្នុងការធ្វើចលនា

ស្ទីលខោខ្លីសម្រាប់ភាពងាយស្រួលក្នុងការធ្វើចលនាពេលពាក់

ឆាប់ស្ងួត

សាច់ក្រណាត់ការពារជម្រាបទឹក ឆាប់ស្ងួត និងមិនជ្រាបទឹក។

TECHNICAL INFORMATIONS

តើអ្វីទៅជាខោសម្រាប់ការជិះក្តារបន្ទះ?

ខោខ្លីសម្រាប់កីឡាជិះក្តារបន្ទះ ជាខោខ្លីសម្រាប់ហែលទឹក ហើយជាទូទៅស្តាយ៍របស់វាគឺជាស្តាយ៍របស់មនុស្សប្រុស ហើយនាពេលបច្ចុប្បន្នក៏មានរបស់មនុស្សស្រីផងដែរ។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ 1950 សម្រាប់កីឡាជិះក្តារបន្ទះ។ អស់រយៈពេលជាច្រើនឆ្នាំ វាបានក្លាយជាស្តាយ៍ដ៏ពេញនិយមសម្រាប់ឈុតហែលទឹក។ ពាក្យថា Boardshorts សំដៅលើ ការប្រើប្រាស់នៅក្នុងកីឡាទឹកតាមរយៈការប្រើក្តារបន្ទះ ដូចជាការជិះក្តារបន្ទះជាដើម។
វាត្រូវបានគេប្រើប្រាស់ជាចំបងដើម្បីកំណត់ការកកិតដោយសារតែការទង្គិចគ្នាជាមួយបន្ទះក្តារ។

របៀបជ្រើសរើសខោសម្រាប់អ្នក

សម្រាប់ការជិះក្រោម១ម៉ោង បើសិនជាអ្នកជិះក្រោម១ម៉ោង អ្នកត្រូវការឈុតហែលទឹកបុរសដែលមិនរបូតចុះពេលអ្នកចូលក្រោមទឹក។ខោខ្លីអាចផ្តល់នូបសេរីភាពក្នុងការធ្វើចលនា ណែនាំសម្រាប់ការផ្តេកខ្លួនជិះ។ភាពឆាប់ស្ងួតនឹងក្លាយជារឿងសំខាន់ដូច្នេះហើយទើបដីខ្សាច់មិនស្អិតជាប់ខោរបស់អ្នក។

របៀបជ្រើសរើសទំហំខោហែលទឹក?

ទាក់ទងនិងការរើសយកទំហំ យើងខ្ញុំសូមអញ្ជើញអ្នកឲ្យចូលមើលការណែនាំទំហំដែលមានលើផ្លាកខោស្រាប់មានពីរទំហំសម្រាប់ជ្រើសរើស S, M, L, XL និងXXL។
រូបរាងរបស់អ្នកអាចមានឥទ្ធិពលស្មើគ្នាលើជម្រើសរបស់អ្នក។នេះជាដំបូន្មានខ្លះដែលអាចជួយអ្នក។បើសិនជាអ្នកមានសាច់ដុំច្រើននៅដងខ្លួននិងជើង សូមអ្នករើសយកខោខ្លីដែលអាចបញ្ចេញរាងអ្នកបាន។

ការរើសខោខ្លីអាស្រ័យលើប្រភេទចង្កេះខោ។

ចង្កេះខោយឺត ជួយឲ្យខោខ្លីរបស់អ្នកសមទៅនិងរូបរាងផ្សេងៗគ្នា។ចង្កេះខោយឺតពាក់កណ្តាល ធានាបាននូវភាពជាប់ណែនល្អស្របពេលដែលសម្របទៅតាមប្រភេទរាងកាយផ្សេងៗគ្នា ចង្កេះខោសំប៉ែតធានាបាននូវភាពជាប់ណែនល្អពេលធ្លាក់ចូលរលក។

ធន់នឹងទឹករលក

ពេលជិះក្តារបន្ទះ មិនថាអោនចុះរឺធ្លាក់ចូលរលកនោះទេ វាពិតជាមិនងាយស្រួលនោះទេក្នុងការសេរ៉េខោអ្នកឲ្យត្រូវកន្លែងវិញព្រោះថាវារបូតចុះដល់គូថឯណោះ ... ដូច្នវការរើសចង្កេះខោឲ្យបានត្រឹមត្រូវបានក្លាយជារឿងសំខាន់តាមចំណុលចិត្ត ចង្កេះខោយឺតរឺយឺតពាក់កណ្តាលជាមួយខ្សែចង រឺចង្កេះខោសំប៉ែតសម្រាប់ការចាប់ណែនល្អ។

កាត់បន្ថយការរលាក

វាពិតណាស់ជារឿងដ៏សំខាន់បំផុត។វាជារឿងធម្មតាដែលខោខ្លីរឺថ្នេររបស់វាក្នុងការកកិត។ខោខ្លីរបស់យើងខ្ញុំត្រូវបានរចនាឡើងបានទាំងរូបរាងនិងវិធិសាស្រ្តក្នុងការផ្គុំ ដើម្បីកំណត់ការកកិតបានច្រើនតាមដែលអាចធ្វើទៅបានពេលកំពុងហាត់។

សេរីភាពនៃការធ្វើបំលាស់ទី

ការជិះក្តារស្គី ជិះអោបក្តារស្គី និងជិះស្គីដ៏ជំនាញក្នុងរលក ជើងពិតជាមានតម្រូវការខ្ពស់ខ្លាំង ដូច្នេះឈុតហែលទឹកបុរសមិនគួររឹតតឹងពេកក្នុងការបត់បែនរឺហែលទឹកនោះទេ។ម៉ូតកាត់ខ្លី ផ្តល់ភាពងាយស្រួលក្នុងការធ្វើបំលាស់ទី។

ឆាប់ស្ងួត

វាពិតជាមិនស្រណុកចិត្តនោះតេពេលមានដីខ្សាច់ស្អិតជាប់ខោខ្លីអ្នកព្រោះថាវាទទឹកជាប់ជាមួយនិងទឹក។ដោយសារតែមូលហេតុនេះហើយ សូមរើសយកសារធាតុ "យឺត" ដែលច្រានជាតិទឹកបានយ៉ាងរហ័ស។

ប្រវែង

ការរើសយកខោខ្លិដែលអាស្រ័យលើតែចំណូលចិត្តរបស់អ្នកតែមួយគត់។ប៉ុន្តែអ្នកគួរតែដឹងថាខោរឹតតែខ្លី សេរីភាពក្នុងការធ្វើចលនាកាន់តែខ្លាំង។ប្រវែង 14 អ៊ីញស្មើនិងប្រវែង 35.5 cm សម្រាប់ខ្នាត L ទូទៅ

ហោប៉ៅ

ខោខ្លី 100 មានហោប៉ៅចំហៀង២។ហោប៉ៅមានបន្ទះសំណាញ់ជួយបឺតជាតិទឹកនិងដីខ្សាច់បានយ៉ាងមានប្រសិទ្ធភាព។

ចង្កេះខោ

ខោខ្លី 100 បង្ហាញពីចង្កេះខោយឺតពាក់កណ្តាលដែលមានការរចនាបែបផាសុកភាពដែលជួយវាឲ្យនៅជាប់មួយកន្លែងនៅក្នុងសមុទ្រពេលធ្លាក់ចូលរលក

ខោខ្លីខាងក្នុង

ខោខ្លី 100 មានលីអូខាងក្នុងស្រាប់ធ្វើពីម៉ាក BOSSIS សាច់សំណាញ់យឺតសម្រាប់ភាពតឹងណែនល្ងប្រសើរនិងកាត់បន្ថយការកកិត។

ការការពារពន្លឺព្រះអាទិត្យឧបករណ៏ដ៏សំខាន់សម្រាប់ខោខ្លី

នារដូវក្តៅ មិនថាអាកាសធាតុក្តៅតែក្នុងទឹកត្រជាក់នោះទេ អ្នកជិះក្តារស្គីតែងតែលេងរាងយូរជាងមុនដោយមិនផ្លាស់ប្តូរឧបករណ៏របស់ពួកគេ។ហានិភ័យនៃការរលកាស្បែកគឺទ្វេរគុណ។តើអ្នកដឹងទេ? កាំរស្មី UVពី 10 ទៅ 15% ផ្លាតចេញពីផ្ទៃទឹកមានន័យថាកាំរស្មីពី 40 ទៅ 95% ជ្រាបចូលពីក្រោមទឹករហូតដល់ទៅ 25 cm។ នេះជាមូលហេតុដែលខោខ្លីយើងខ្ញុំដែលរួមបញ្ចូលជាមួយនិងការការពារពន្លឺព្រះអាទិត្យ (អាវការពារកាំរស្មី UV ជាដើម) បានក្លាយជាឧបករណ៏ដ៏សំខាន់សម្រាប់ការជិះក្តារស្គិក្នុងទឹកក្តៅល្មម។ស្វែងរកប្រភេទការពារពន្លឺព្រះអាទិត្យរបស់យើងខ្ញុំ!

តើអ្វីជាផលិតផល OLAIAN?

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឺកនៃការិយាល័យរបស់យើងខ្ញុំ យើងបានឌីសាញខោហែលទឹក ហើយបន្ទាប់មក​ នៅថ្ងៃតែមួយយើងនឹងធ្វើតេស្តផលិតផលនោះនៅក្នុងទិដ្ឋភាពជាក់ស្តែង។ សូមស្វែងរកផលិតផលម៉ាក Olaian តាម https://www.olaian.fr/