បណ្ដុំសម្លៀកបំពាក់ហាត់ប្រាណរបស់យើង សម្រាប់ក្មេងអាយុពី ៥ ទៅ ១៤ ឆ្នាំ៖
ខោអាវរបស់យើងគឺត្រូវបានរចនាឡើងសម្រាប់ការហាត់ប្រាណរាងកាយ និង សកម្មភាពនៅកន្លែងហាត់ប្រាណដែលចាប់ពីកម្រិតទាបទៅកម្រិតខ្ពស់ (ត្រឹមផូលីន ការបោះជំហាន ការហ្វឹកហាត់ជាសៀរគ្វី ការហាត់សាច់ដុំពោះ ការពត់ខ្លួន ជាដើម)។
សកម្មភាពដ៏ល្អសម្រាប់ជួយឲ្យកូនរបស់អ្នកមានរាងស្អាត និង សុខភាពល្អ ដែលជួយឲ្យពួកគេអាចអភិវឌ្ឍទៅមុខទៀត៖ការលោត ការរមៀល ការឡើង ការវារ ការហាត់សាច់ដុំពោះ ការរក្សាលំនឹង -ល-។
ដំណើរការរចនា ដុមយ៉ូស៖
ក្រុមការងាររបស់យើងប្រកាន់គោលជំហរមួយក្នុងចិត្តគឺ៖រក្សាតុល្យភាពរវាងភាពទន់ និង ខ្យល់ចេញចូល សម្រាប់អ្នកហាត់កីឡាវ័យក្មេងរបស់យើង។តើអ្នកដឹងទេ?
គ្រប់ម៉ូដែលទាំងអស់គឺត្រូវបានធ្វើតេស្ដជាប្រចាំ និង ធ្វើឲ្យប្រសើរដោយមានការផ្លាស់ប្ដូរដោយផ្អែកតាមមតិយោបល់របស់អតិថិជន។.
ខោខ្លីរាងតឹងដែលមានជាតិអេឡាស្ទានដែលសាកសមគ្រប់កីឡា។
ខោខ្លីនេះត្រូវបានធ្វើឡើងពីសាច់ក្រណាត់ដែលមានកប្បាសច្រើន ជាមួយនឹងអេឡាស្ទាន ស្រួលក្នុងការធ្វើចលនាក្នុងកំឡុងពេលហាត់ប្រាណ និង ហាត់កីឡាផ្សេងទៀត។អាស្រ័យតាមតម្រូវការរបស់អ្នក អ្នកអាចជ្រើសរើសខោខ្លី ខោជើងទ្រកា ឬ ខោជើងវែងពីប្រភេទតែមួយ។