បាតមានក្រលា
យើងធ្វើការរចនាបាតរបស់វាដោយផ្អែកលើការស្រាវជ្រាវរយៈពេលវែងនៅក្នុងបន្ទប់ពិសោធន៍របស់យើង ដែលរួមបញ្ចូលការបង្កើតកៅស៊ូជាក់លាក់ដើម្បីផ្តល់នូវភាពទាក់ទងគ្នារវាងភាពខាំជាប់ និងភាពស្អិតរបស់វា។បាត Arpenaz 50 ត្រូវបានរចនាឡើងដើម្បីភាពខាំជាប់ ជាជាងភាពស្អិតរបស់វា។ ភាពស្អិត៖ ការពារមិនឲ្យរអិលនៅលើដីទន់ (ភក់ ឬស្ងួត)។ ភាពខាំជាប់: ការពារមិនឲ្យរអិលលើដីរឹង (សើម ឬស្ងួត)។
វិធីសាស្ត្រទិញ
សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ សាកល្បងម៉ូដែលឬទំហំមួយចំនួន បើចាំបាច់។ ត្រូវពិនិត្យមើលចំនុចផាសុកភាពចំនួនពីរ៖ បាតកែងស្បែកជើង និងផ្នែកខាងមុខនៃជើងតេចុះក្រោម។ ជៀសវាងនៅចំនុចសំពាធទាំងអស់នៅពេលលវា។ កុំស្ទាក់ស្ទើរក្នុងការដើរជុំវិញហាង។ ពាក់ស្បែកជើងបន្តិចម្តងៗនៅពេលឡើងភ្នំលើកដំបូង ដើម្បីឲ្យវាត្រូវទំហំជើង។
តើទំហំស្បែកជើងប៉ុន្មានដែលអ្នកជ្រើសរើស?
សម្រាប់ការឡើងភ្នំ សាកល្បងលស្បែកជើងទំហំធម្មតាដែលអ្នកមានអារម្មណ៍ថាស្រួលពាក់នៅពេលចុះចំណោត និងដើម្បីការពារចុងជើងរបស់អ្នកមិនឲ្យបុកជាមួយប្រអប់ចុងជើង។ វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយមុននឹងដើរចុះ ត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលចុះក្រោមទៅមុខស្បែកជើង។
ការធ្វើតេស្តសាកល្បងនៅទីតាំងផ្ទាល់
ស្បែកជើងទាំងអស់របស់យើ់ងគឺត្រូវបានធ្វើតេស្តសាកល្បងដើម្បីផាសុកភាព និងការប្រើប្រាស់ដោយតំណាងអ្នកប្រើប្រាស់ក្នុងលក្ខខណ្ឌដែលប្រហាក់ប្រហែលទៅនឹងលក្ខខណ្ឌដែលត្រូវបានរកឃើញនៅពេលប្រើប្រាស់ផ្ទាល់។បេសកកម្មធ្វើតេស្តរបស់យើងត្រូវភ្ជាប់អ្នកគ្រប់គ្រងផលិតផលជាមួយនឹងអ្នកដែលមិនជាប់ទាក់ទងទៅនឹង Quechua ដើម្បីធ្វើតេស្តសាកល្បង អភិវឌ្ឍ និងឯកភាពលើផលិតផល។
ការធ្វើតេស្តដោយមន្ទីរពិសោធន៍
ការធ្វើតេស្តដោយមន្ទីរពិសោធន៍ផ្សេងទៀតគឺត្រូវបានធ្វើឡើងផងដែរដើម្បីធានាលើគុណភាពនៃសមាសធាតុដូចខាងក្រោម៖ប្រហោងចងខ្សែ និងខ្សែស្បែកជើង ការបិតភ្ជាប់ ការសិក្សាពីជាតិពុល ការទប់ស្កាត់កាំរស្មី UV ការសិករិចរិលនៃបាតស្បែកជើង និងសមាសធាតុនៃផ្នែកខាងលើស្បែកជើង ដែលធ្វើឲ្យវាឆាប់ចាស់។