Hide Filters
Filters 0
Sort by :
Filters 0
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
DOMYOS

ខ្សែក្រវ៉ាត់ទន់ x 2 (250g->1kg)

8573670
$16,00
ពន្ធត្រូវបានបូកបញ្ចូល
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
  • ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
ខ្សែក្រវ៉ាត់ទន់  x 2 (250g->1kg)
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ខ្សែក្រវ៉ាត់ទន់ប្រភេទនេះ ត្រូវបានឌីសាញឡើងសម្រាប់ធ្វើឱ្យដៃរបស់អ្នកមិនរវល់នៅពេលដែលអ្នកកំពុងធ្វើចលនាពង្រឹងសាច់ដុំ! អាចរកជាវបានសម្រាប់ពីរទម្ងន់!

បង្កើនការហ្វឹកហាត់របស់អ្នក និងសម្រេចគោលដៅរបស់អ្នកកាន់តែលឿនតាមរយៈការបន្ថែមទម្ងន់ដល់ដៃ និងជើងរបស់អ្នក! ទម្ងន់របស់វាអាចសារេបានទៅតាមអ្វីដែលអ្នកត្រូវការ៖ការហាត់ផាយឡេត ពង្រឹងសាច់ដុំ និងសកម្មភាពដើរ។

បំពេញ: 100.0% ដែក; ក្រណាត់: 100.0% Polyester

BENEFITS

ពហុមុខងារ

ចាប់ពីទម្ងន់ 250g រហូតដល់ 1kg និង 500g រហូតដល់ 2kg។ ត្រូវនឹងទំហំកដៃ ឬកជើងរបស់អ្នក

ភាពបត់បែនបាន

ងាយស្រួលសារេទម្ងន់! ទម្ងន់ចាប់ពី 250g ដល់ 1kg (4 x 250g ទម្ងន់)

ងាយស្រួលថែទាំ

លែងមានក្លិនមិនល្អទៀតហើយ! ដាក់វាចូលក្នុងម៉ាស៊ីនបោកគក់របស់អ្នក!

TECHNICAL INFORMATIONS

តើទម្ងន់មួយណាដែលល្អបំផុត?

ទម្ងន់គឺអាស្រ័យលើប្រភេទលំហាត់ប្រាណដែលត្រូវបានធ្វើឡើង ឬកម្រិតរបស់អ្នក។
ប្រសិនបើអ្នកថ្មី សម្រាប់ការហាត់ពង្រឹងសាច់ដុំ សូមប្រើម៉ូដែលទម្ងន់មួយគីឡូក្រាម។លោកអ្នកអាចពង្រឹងសាច់ដុំបានជាបន្តបន្ទាប់ដោយមិនប៉ះពាល់ដល់សន្លាក់របស់អ្នក។ ជាទូទៅ សូមជ្រើសរើសម៉ូដែលទម្ងន់ពីរគីឡូក្រាម។ ប្រសិនបើអ្នកមិនប្រាកដ សូមចាប់ផ្តើមជាមួយនឹងទម្ងន់ដែលតូចជាង ព្រោះថាវាងាយស្រួលក្នុងការគ្រប់គ្រង និងបង្កើតឱ្យមានការធ្វើចលនាដោយមិនបង្ក​ឱ្យមានរបួស។ ប្រើប្រាស់ទម្ងន់ដែលធ្ងន់ជាងសម្រាប់ការហ្វឹកហាត់ភ្លៅ និងគូទរបស់អ្នក ប៉ុន្តែសូមបន្ថយពាក់កណ្តាលសម្រាប់សាច់ដុំផ្នែកខាងលើនៃដងខ្លួនរបស់អ្នក។

តើអ្នកអាចធ្វើលំហាត់ប្រាណអ្វីខ្លះ?

តើអ្នកមិនដឹងអំពីប្រភេទនេះការធ្វើលំហាត់ប្រាណដែលត្រូវចាប់ផ្តើមមែនទេ ឬក៏អ្នកមិនដឹងពីរបៀបធ្វើចលនាដ៏ត្រឹមត្រូវមែនទេ? សូមចូលទៅកាន់គេហទំព័រ domyos.com ឬពិនិត្យមើលរូបភាពខាងក្រោម។ ក្រុមឌីសាញ និង គ្រូបង្វឹកកីឡាដែលមានជំនាញច្បាស់លាស់របស់យើង បានផ្ដល់ជាសេវាកម្មណែនាំពីរបៀបហាត់ដល់អ្នក។ វាមានវីដេអូដែលឥតគិតថ្លៃជាច្រើនសម្រាប់ការធ្វើលំហាត់ប្រាណដែលអ្នកអាចធ្វើបាន ហើយក៏មានផុសស្ទ័រដែលអាចដោនលោតបាននៅក្នុងក្រដាសណែនាំពីរបៀបប្រើប្រាស់ផងដែរ។

ជាលក្ខណៈ STATIC ឬ DYNAMIC?

នៅពេលដែលអ្នកកំពុងហ្វឹកហាត់ ចលនាងើបចុះឡើងរបស់អ្នកអាចជាឌីណាមិច ឬស្តេធិក។
កំឡុងពេលនៃការធ្វើលំហាត់ប្រាណឌីណាមិច យើងសូមណែនាំឱ្យអ្នកប្រើដុំទម្ងន់កដៃ និងកជើង។ ជាមួយដុំទម្ងន់ដែលល្អប្រើ មានភាពបត់បែន លោកអ្នកអាចបន្តការធ្វើចលនាត្រគាកដោយមិនបារម្ភពីទម្ងន់ដែលមានស្រាប់នៅលើកជើងរបស់អ្នក។
សម្រាប់ការធ្វើលំហាត់ប្រាណបែបស្តេធីក ដូចជា ការអង្គុយចោងហោង អាល់ទែរត្រូវបានណែនាំឱ្យប្រើប្រាស់។ ដៃរបស់វាងាយស្រួលកាន់ និងជួយលោកអ្នកឱ្យមានលំនឹង

ព័ត៌មានលំអិតតូចៗនានា

សូមសាកល្បង ទម្ងន់បន្ទុក ប្រភេទ និងល្បឿននៃការធ្វើចលនារបស់អ្នក ដើម្បីឱ្យការធ្វើលំហាត់ប្រាណសាច់ដុំរបស់អ្នកប្រកបដោយប្រសិទ្ធិភាព!