Hide Filters
Filters 0
Sort by :
Filters 0
  • អាវខ្សែរូតសម្រាប់នារីមិនជ្រាបទឹកសម្រាប់ដើរនៅជនបទ

អាវខ្សែរូតសម្រាប់នារីមិនជ្រាបទឹកសម្រាប់ដើរនៅជនបទ

QUECHUA

8383702
$18,00
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:
ចំនួន

ស្តុកតាមហាង

អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតអាវភ្លៀងមានខ្សែរូត នេះឡើងសម្រាប់ការដើរយូរៗម្តងនៅក្នុងព្រៃ ឬនៅតាមឆ្នេរសមុទ្រ។ ដំណោះស្រាយសម្រាប់ត្រៀមពេលមានភ្លៀង។

អាវដើរទីជនបទដែលការពារភ្លៀងសម្រាប់ស្ត្រីនេះរឹបលើចង្កេះ។ អាវភ្លៀងការពារទឹកដែលលោកអ្នកអាចយកតាមបានគ្រប់ទីកន្លែង វាមានទំងន់ស្រាល ស្រួលបត់ និងមានខ្យល់ចេញចូល ហើយអាចដាក់ចូលក្នុងហោប៉ាវរបស់វាបាន។

BENEFITS

មិនជ្រាបទឹក

ទ្រនាប់ការពារទឹកកម្រាស់ 2000 មម | ថ្នេរធំបិតស្គុត | គម្របក្បាល

ងាយស្រួលផ្លាស់ទី

ហោប៉ាវចំនួន 2 | ហោប៉ាវដៃស្តាំមានសន្ទះបកបិតសម្រាប់ដាក់អាវខាងក្នុងបាន

មានចរន្តខ្យល់ចេញចូល

តំបន់ច្រោះខ្យល់នៅលើខ្នងខាងលើ លំហូរខ្យល់អាចកាត់បន្ថយកំណកទឹក

ដកដង្ហើមបាន

ទ្រនាប់ខាងក្រៅធ្វីពីអ៊ីដ្រូហ្វីលិក (RET=12)៖ កាត់បន្ថយកំណកទឹកនៅពេលពាក់អាវភ្លៀងនេះ

មិនចូលខ្យល់

ការពារលោកអ្នកពីខ្យល់ក្នុងល្បឿនរហូតដល់ 70គម/ម៉

ដែលស្របតាមរាងកាយ

ចង្កេះអាចសារ៉េបានដោយប្រើខ្សែទាញ | បន្តឹងគម្របក្បាល

ដែលមានទំងន់ស្រាល

អាវភ្លៀងស្រាល និងស្រួលដាក់តាមខ្លួន | ទំងន់៖ 250 ក្រ សម្រាប់ទំហំកណ្តាល (M)

TECHNICAL INFORMATIONS

ប៉ូលីអេស្ទ័រកែច្នៃឡើងវិញ

ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។

ការពារទឹកដោយគ្មានសារធាតុ PFC

សាច់ក្រណាត់អាវរងារនេះការពារទឹក៖វាអាចឱ្យទឹកហូរលើផ្ទៃអាវដោយមិនធ្វើឱ្យវាជ្រាបទឹកចូលឡើយ។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ យើងបានចាប់ផ្តើមប្រើប្រាស់ប្រព្រឹត្តិកម្មការពារទឹកដោយគ្មានសារធាតុហ្វ្លរួកាបូន។ ជាលទ្ធផល ក្នុងឆ្នាំ 2022 ម៉ូដែលនេះនឹងយកមកធ្វើម៉ាឃីតធីងជាមួយនឹងប្រព្រឹត្តិកម្មការពារទឹក ដែលមានការគិតគូរដល់បរិស្ថាន។

មុខងាររបស់អាវជាប់បានយូរ

ដើម្បីរក្សាសាច់ក្រណាត់ការពារទឹកជាប់បានយូរ យើងសូមណែនាំដំណើរការវាឡើងវិញឱ្យបានជាប្រចាំ។
ធ្វើដូច្នេះរៀងរាល់ពេលបោកគក់បីដង (វាពិតជាសំខាន់ដែលជម្រះទឹកឱ្យបានច្រើនដង) ឬក្រោយពេលប្រើប្រាស់ច្រើនដងនៅពេលមានភ្លៀង។ លោកអ្នកធ្វើឱ្យមុខងារទប់ស្កាត់ជម្រាបទឹកអាចដំណើរការឡើងវិញបានស្រួលដោយការសម្ងួតសាច់ក្រណាត់៖
- ក្នុងម៉ាស៊ីនបោកស្ងួតរយៈពេល 15 នាទី (កម្មវិធីសំយោគ) - ជាមួយនឹងម៉ាស៊ីនសំងួតសក់ដាក់នៅចំងាយ 20 សម ដោយរុញចុះ រុញឡើងចំនួនពីរដង
- ឬរុញឆ្នាំងអ៊ុតកាត់ពីរដងលើតំបន់ដែលងាយរងប៉ះពាល់ដោយមិនចាំបាច់បើកមុខងារស្ទីមកំដៅឡើយ។

ភាពធន់នឹងទឹកនៃអាវរងា

សាច់ក្រណាត់របស់អាវនេះអាចការពារកម្រិតជ្រាបទឹករហូតដល់ 2000មម។
យើងវាស់នូវភាពធន់សំពាធទឹករបស់សាច់ក្រណាត់ ដែលបង្ហាញជាកម្ពស់ទឹកគិតជា មម (ផ្អែកតាមស្តង់ដារ ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំជាមួយនឹងការចាត់ចំណាត់ថ្នាក់ការពារទឹក 2,000 មម អាចធន់ទៅនឹងសំពាធកំពស់ទឹក 2,000 មម។

ភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់

សាច់ក្រណាត់អាវរងារនេះមានខ្យល់ចេញចូល៖RET = 12។ ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់ភាពធន់ទៅនឹងរំហួត ឬ RET (ដោយផ្អែកលើបទដ្ឋាន ISO 11092)។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សកម្មភាពរាងកាយរបស់អ្នកកាន់តែបង្កើតចំហាយទឹក ហើយខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។
- RET < 9 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំងណាស់
- 9 < RET < 12 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំង
- 12 < RET < 20 = សាច់ក្រណាត់ច្រោះខ្យល់
- RET > 20 = សាច់ក្រណាត់ច្រោះខ្យល់តិច ឬ មិនច្រោះខ្យល់ទាល់តែសោះ

ជ្រើសរើសអាវការពារជ្រាបទឹកស្របទៅតាមការខិតខំប្រឹងប្រែងលេងកីឡារបស់អ្នក

អាវភ្លៀងនេះត្រូវបានរចនាឡើងសម្រាប់ការដើរភ្នំរយៈពេល 2 ម៉ោង ក្នុងល្បឿនអតិបរមា 5 គម/ម៉ ដោយមិនដើរលើផ្លូវចំណោត។នៅពេលកំពុងធ្វើសកម្មភាពកីឡា កម្រិតបែកញើសរបស់យើងអាស្រ័យលើរយៈពេលនៃការហាត់ប្រាណ។ ប្រសិនបើខ្យល់ចេញចូលរបស់សាច់ក្រណាត់មិនមានភាពបត់បែនទៅតាមសកម្មភាពកីឡារបស់អ្នកនោះទេ ចំហាយញើសនឹងកកើតឡើងក្នុងអាវរបស់អ្នក។ លោកអ្នកនឹងមានអារម្មណ៍ថាមានសំណើមខាងក្នុងអាវ ហើយនេះមិនមែនជាទឹកភ្លៀងនោះទេ ប៉ុន្តែជាចំហាយញើស។ ដូច្នេះ លោកអ្នកត្រូវជ្រើសរើសអាវភ្លៀងស្របទៅតាមប្រភេទសកម្មភាពកីឡារបស់អ្នក។

ផលិតផលដែលសូមណែនាំបន្ថែម

ស្លៀកខោការពារភ្លៀងដើម្បីជួយការពាររាងកាយផ្នែកខាងក្រោមរបស់អ្នកផងដែរ។ បន្ទាប់មកយើងនឹងមានប្រព័ន្ធការពារគ្រប់ជ្រុងជ្រោយដែលមានប្រសិទ្ធិភាពការពារខ្យល់ និងភ្លៀង។
ដំបូង និងសំខាន់បំផុត៖ខោភ្លៀងក៏ត្រូវបានរចនាឡើងដែលមានភាតរបរិស្ថានដោយប្រើប្រាស់ដំណើរការលាបម្សៅពណ៌ទាំងមូល។

មានទំហំចាប់ពី (XS) ដល់ (3XL)

អាទិភាពរបស់យើង? គឺថាសម្លៀកបំពាក់ដើរភ្នំរបស់យើងស័ក្តិសមសម្រាប់គ្រប់ទ្រង់ទ្រាយដងខ្លួន និងរូបរាងទាំងមូល! ដូច្នេះអ្នកទាំងអស់គ្នាដែលចង់អាចទទួលបានភាពសប្បាយរីករាយនឹងការដើរភ្នំប្រកបដោយផាសុកភាពពេញលេញ។ នេះគឺជាមូលហេតុដែលអាវយឺតនេះមានទំហំចាប់ពី (XS) ដល់ (3XL)