Hide Filters
Filters 0
Sort by :
Filters 0
  • NH500 PROTECT CN3
  • NH500 PROTECT CN3
  • NH500 PROTECT CN3
  • NH500 PROTECT CN3
  • NH500 PROTECT CN3
NH500 PROTECT CN3
QUECHUA

អាវរងានារី NH900

8862348
$46,00
ពន្ធត្រូវបានបូកបញ្ចូល
  • NH500 PROTECT CN3
  • NH500 PROTECT CN3
  • NH500 PROTECT CN3
  • NH500 PROTECT CN3
  • NH500 PROTECT CN3
NH500 PROTECT CN3
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតរបស់យើងបានបង្កើតអាវការពារទឹកនេះឡើងសម្រាប់ការដើរភ្នំជាប្រចាំ ដើរកាត់ភ្លៀង និងដើរក្នុងព្រៃ ឬតាមឆ្នេរសមុទ្រ។

អាវស្ត្រីដើរភ្នំដែលផ្តល់ការការពារយ៉ាងមានប្រសិទ្ធភាព! ការពារទឹក និងច្រោះខ្យល់ ហើយអាវនេះមានហោប៉ាវចំនួន 7។ ដើរភ្នំដោយមានការរៀបចំខ្លួនបានស្រស់ស្អាត!

ក្រណាត់: 100.0% Polyamide

; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester; ស្រទាប់ទីពីរ: 100.0% Polyester; ស្រទាប់ក្រណាត់: 100.0% Polyester

BENEFITS

មិនជ្រាបទឹក

ទ្រនាប់ខាងក្រៅមិនជ្រាបទឹក 5,000 mm H2O (Schmerbers), កម្រិតស្តង់ដារ JIS 1092 L។

ហោប៉ៅ

ហោប៉ាវទាំងអស់ចំនួន 7 | ហោប៉ាវទ្រូងមានខ្សែរូតចំនួន 2 | ហោប៉ាវសំណាញ់ខាងក្នុងចំនួន 1

អាចកែតំរូវបាន

សារ៉េចង្កេះ | បន្តឹងក.ដៃអាវ | កម្ពស់ និងជម្រៅមួកក្បាលអាចសារ៉េបាន

ការផ្ទេរសំណើម

ទ្រនាប់ខាងក្រៅធ្វីពីអ៊ីដ្រូហ្វីលិក មាន RET=12៖ កាត់បន្ថយកំណកទឹកនៅក្នុងអាវ។

ភាពទន់រលោង

គម្របក្បាលធ្វើពីសាច់ក្រណាត់ស្រទន់ខ្លាំងដែលផ្តល់ផាសុកភាពកាន់តែខ្លាំង

TECHNICAL INFORMATIONS

ភាពមិនជ្រាបទឹកនៃអាវ

យើងបានឯកភាពដាក់ឱ្យប្រើប្រាស់អាវនេះបន្ទាប់ពីធ្វើតេស្តចាក់ទឹក 60 ល/ម²/ម៉ោង រយៈពេលពីរម៉ោង។ ការធ្វើតេស្តនេះបានបង្កើតជាលក្ខខណ្ឌដូចនឹងភ្លៀងកម្រិតមធ្យម។សាច់ក្រណាត់អាវក្រៅនេះការពារទឹក​ ដែលនេះមានន័យថា វាធ្វើឱ្យទឹកហូរលើផ្ទៃរបស់វា តែវាមិនជក់ទឹកនោះទេ។ដូច្នេះ អាវមិនជក់ទឹក និងនៅតែមានទំងន់ស្រាល និងច្រោះខ្យល់។ ការការពារទឹករបស់វាទទួលបានដោយសារប្រព្រិត្តិកម្មលើផ្ទៃខាងក្រៅនៃសាច់ក្រណាត់។ បន្ថែមលើនេះ យើងបានបិតថ្នេរជិត 100%។

តើគួរធ្វើដូចម្តេចដើម្បីរក្សាមុខងារការពារជម្រាបទឹករបស់អាវ?

ដើម្បីរក្សាមុខងារការពារទឹកបានយូរអង្វែង យើងសូមណែនាំឱ្យលោកអ្នកដំណើរការឡើងវិញនូវសមត្ថភាពការពារទឹករបស់សាច់ក្រណាត់ឱ្យបានជាប្រចាំ។ លោកអ្នកអាចដំណើរការវាបាននៅរៀងរាល់ពេលបោកគក់បានបីដង ឬក្រោយពេលពាក់ដើរកាត់ភ្លៀងច្រើនដង។ អាចដំណើរការមុខងារការពារទឹកឡើងវិញបានងាយស្រួលនៅក្នុងរដូវក្តៅ៖ ដាក់ក្នុងម៉ាស៊ីនសំងួត ឬដោយប្រើប្រដាប់ផ្លុំសក់ ជាដើម ក្នុងរយៈពេលខ្លី។ ក្នុងករណីបោកគក់ ត្រូវលាងជម្រះឱ្យបានស្អាត។

ការវាស់វែងភាពមិនជ្រាបទឹកដែលត្រូវបានបង្ហាញជា មម ឬ Schmerber

យើងធ្វើការវាស់វែងភាពធន់របស់សាច់ក្រណាត់ជាមួយសំពាធទឹកដោយកំពស់ទឹកគិតជា មម (ការធ្វើតេស្តដោយផ្អែកលើបទដ្ឋាន JIS 1092 L)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសម្ពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំជាមួយនឹងកម្រិតសមត្ថភាពការពារទឹក 5000 មម អាចធន់ទៅនឹងសំពាធកំពស់ទឹក 5000 មម បាន។

គម្របក្បាលពិសេស

គម្របក្បាលអាចសារ៉េកម្ពស់បានដោយប្រើប្រាស់ខ្សែទាញ។ វាអាចសារ៉េជម្រៅបានដោយប្រើសន្ទះស្អិតបកបិតនៅខាងក្រោយក្បាល។ គម្របក្បាលមានកំបាំងការពារមុខផ្តល់ការការពារមុខបានយ៉ាងល្អ។

ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ

ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់មេគុណភាពធន់ទៅនឹងរំហួតដោយសារកំដៅ (RET) ដោយផ្អែកលើបទដ្ឋាន ISO 11092។ភាពធន់កាន់តែទាប សាច់ក្រណាត់កាន់តែអាចបញ្ចេញចំហាយទឹកបង្កើតដោយរាងកាយចេញមកក្រៅ និងសាច់ក្រណាត់កាន់តែច្រោះខ្យល់។
- RET < 9 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំងណាស់
- 9 < RET < 12 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំង
- 12 < RET < 20 = សាច់ក្រណាត់ច្រោះខ្យល់
- RET > 20 = សាច់ក្រណាត់ច្រោះខ្យល់តិច ឬ មិនច្រោះខ្យល់ទាល់តែសោះ

តើត្រូវជ្រើសរើសអាវការពារទឹកដែលសាកសម្យនឹងសកម្មភាព និងកម្រិតនៃការខិតខំប្រឹងប្រែងរបស់លោកអ្នកដោយរបៀបណា?

នៅពេលកំពុងហាត់កីឡា យើងបែកញើសច្រើន ឬតិចអាស្រ័យលើកម្រិតនៃការបញ្ចេញកំលាំង។ប្រសិនបើសមត្ថភាពច្រោះខ្យល់នៃសាច់ក្រណាត់ មិនត្រូវនឹង​ការ​បញ្ចេញកំលាំង​រាងកាយ​របស់លោកអ្នកទេ នោះជាតិញើសនឹងដក់នៅក្នុងអាវ។យើងបែកញើសជោគ៖ វាមិនមែនដោយសារភ្លៀងទេ ប៉ុន្តែដោយសារញើស។ ដូច្នេះ ពិតជាចាំបាច់ក្នុងការជ្រើសរើសអាវការពារភ្លៀងស្របទៅតាមកម្រិតនៃការបញ្ចេញកំលាំងរាងកាយ។ អាវនេះត្រូវបានរចនាម៉ូតឡើងសម្រាប់ការដើរភ្នំរយៈពេលពីរម៉ោងក្នុងល្បឿនអតិបរមា 5 គម/ម៉។

ស្រទាប់ខាងក្នុងមានលក្ខណៈពិសេស

ស្រទាប់ខាងក្នុងរបស់អាវផលិតចេញពីវត្ថុធាតុចំនួនពីរប្រភេទ៖ សាច់សំណាញ់នៅលើខ្នងអាចឱ្យខ្យល់ចេញចូលបាន និងនីឡុងនៅលើត្រកៀកជួយឱ្យការធ្វើចលនារាងកាយបានស្រួល និងធន់នឹងការសឹករិចរិល។ នៅលើគម្របក្បាល យើងបានប្រើប្រាស់វត្ថុធាតុផ្សំដែលស្រទន់ផ្តល់នូវផាសុកភាព។

ប្រព័ន្ធហោប៉ាវពេញលេញ

អាវនេះមានហោប៉ាវសរុបចំនួនប្រាំពីរ! ហោប៉ាវចំនួនពីរនៅសងខាងអាវផ្តល់ភាពកក់ក្តៅសម្រាប់ស៊កដៃ។ ហោប៉ាវខាងក្រៅធំពីរបិទដោយសន្ទះគ្រប និងប៊ូតុងកឹប។ ហោប៉ាវខាងក្រៅលើទ្រូង និងហោប៉ាវខាងក្នុង បិតដោយខ្សែរូតសុវត្ថិភាពសម្រាប់ការពារសម្ភារផ្ទាល់ខ្លួនរបស់អ្នក។ ហោប៉ាវសំណាញ់ខាងក្នុងមួយសម្រាប់ដាក់ស្រោមដៃរបស់អ្នក ជាដើម និងផ្តល់ភាពកក់ក្តៅដល់រាងកាយរបស់អ្នក!