Hide Filters
Filters 0
Sort by :
Filters 0
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
QUECHUA

អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ

8589389
$28,00
ពន្ធត្រូវបានបូកបញ្ចូល
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
  • អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
អាវភ្លៀង សម្រាប់កីឡារដើរភ្នំ ពណ៌គគីរ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញកីឡាឡើងភ្នំយើងខ្ញុំ បានបង្កើតអាវភ្លៀងប្រភេទនេះឡើងដែលគោរពបរិស្ថាន សម្រាប់កីឡាឡើងភ្នំរបស់អ្នកទោះបីឋិតក្រោមអាកាសធាតុភ្លៀង។

តើអ្នកត្រៀមខ្លួននឹងប្រឈមនឹងភ្លៀងហើយឬនៅ? អាវក្រៅដែលមានទម្ងន់ស្រាលប្រភេទនេះ ការពារទឹក មានខ្យល់ចេញចូល និងអាចឱ្យលោកអ្នកការពារបានដល់ក្រោមជង្គង់បាន។ ស្វែងយល់បន្ថែមពីថតហោប៉ៅពីរដែលលាក់នៅក្នុងផ្នែកដៃនៃអាវភ្លៀង!នៅផ្នែកខាងក្នុងហោប៉ៅ ដើម្បីទុកដាក់។

Main fabric: 100.0% Polyester; Coating: 100.0% Polyurethane; Pocket: 100.0% Polyester; Lining: 100.0% Polyester

BENEFITS

មិនជ្រាបទឹក

ទ្រនាប់ការពារទឹកកម្រាស់ 2000 មម | ថ្នេរធំបិតស្គុត | គម្របក្បាល

ងាយស្រួលផ្លាស់ទី

ថតដៃពីរ ថតតូចៗពីរត្រូវបានលាក់ (រួមមានថតបិទជិត និងថតមួយនៅផ្នែកខាងក្នុង)

ងាយស្រួលប្រើ

សូមទុកដាក់នៅថតសំណាញ់ ម៉ូដកាត់ធូររលុង អាចឱ្យលោកអ្នកបោះជំហ៊ានទៅមុខបានយ៉ាងងាយ

មានចរន្តខ្យល់ចេញចូល

តំបន់ច្រោះខ្យល់នៅលើខ្នងខាងលើ លំហូរខ្យល់អាចកាត់បន្ថយកំណកទឹក

ដកដង្ហើមបាន

ទ្រនាប់ខាងក្រៅធ្វើពីអ៊ីដ្រូហ្វីលិក (RET=១២)៖ កាត់បន្ថយកំណកទឹកនៅពេលពាក់អាវភ្លៀងនេះ

ដែលស្របតាមរាងកាយ

ខ្សែក្រវ៉ាត់ដើម្បីបណ្តឹងចង្កេះ និង អាចពាក់ជាអាវក្រៅ ដោយមិនប្រើខ្សែក្រវ៉ាត់

ដែលមានទំងន់ស្រាល

អាវភ្លៀងស្រាល និងស្រួលដាក់តាមខ្លួន | ទំងន់៖ 420 ក្រ សម្រាប់ទំហំកណ្តាល (M)

TECHNICAL INFORMATIONS

តើយើងខ្ញុំបានធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន សម្រាប់ផលិតផលនេះ?

យើងបារម្ភអំពីភពផែនដីរបស់យើងដោយចូលរួមរក្សានូវធម្មជាតិ និងជួយរក្សានូវភាពសប្បាយរីករាយចេញពីការដើរភ្នំ។ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដូច្នេះ យើងបានជ្រើសរើសដំណើរការលាបពណ៌ដែលបញ្ចូលម្សៅពណ៌ចាប់ពីតំណាក់ផលិតសសៃជេសឡើងទៅ។នេះជាវិធីសាស្ត្រដែលយើងខ្ញុំជ្រលក់សាច់ក្រណាត់ពណ៌ខៀវនៃអាវភ្លៀងប្រភេទនេះ។

តើយើងបានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន?

ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។សាច់អាវ ផលិតពីសមាសធាតុប៉ូលីអេស្ទែរដែលអាចប្រើឡើងវិញបានពណ៌គគីរ។

ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល

ពិន្ទុពី A ដល់ E ផលិតផលនេះត្រូវបានចាត់ចំណាត់ថ្នាក់ C។
យើ់ងបានគណនាផលប៉ះពាល់នៃផលិតផលលើបរិស្ថាន​ ពេញមួយវដ្តជីវិតរបស់វា។ការដាក់ពិន្ទុលើផលិតផលនីមួយៗ គឺដើម្បីឱ្យដឹងថាផលិតផល​ទាំងនោះ​មិន​ប៉ះ​ពាល់​​ដល់បរិស្ថាន​ ដោយធៀបនឹងផលិតផលដែលនៅក្នុងក្រុមដូចគ្នា៖ Decathlon គឺជាអ្នកគាំទ្រស្ម័គ្រចិត្តនៃវិធីសាស្រ្តដាក់ស្លាកផលិតផលមេត្រីបរិស្ថាននេះ។

ភាពមិនជ្រាបទឹកនៃអាវ

អាវនេះបានឆ្លងកាត់នូវការធ្វើតេស្តចាក់ទឹកក្រោមកម្រិតទឹក 60 លីត្រ/ម៉ែត្រការ៉េ/ម៉ោង ក្នុងរយៈពេលមួយម៉ោង។ ការធ្វើតេស្តនេះបង្កើតលក្ខខណ្ឌមធ្យមដូចពេលមានភ្លៀងតិចៗ។
សាច់ក្រណាត់អាវក្រៅនេះ ជួយទប់ស្កាត់ទឹក​ ឧទាហរណ៍ វាធ្វើឱ្យទឹករត់លើផ្ទៃរបស់វា តែវាមិនស្រូបទឹកនោះទេ។នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ លើសពីនេះទៀត យើងបានបិតថ្នេរ ឧទាហរណ៍ កន្លែងដែលនឹងត្រូវទឹកភ្លៀង។

អាវធំមួយ ជាមួយនឹងវិធីសាស្ត្រពីរយ៉ាងដើម្បីពាក់វា

ប្រសិនបើអ្នកចង់បណ្តឹងទំហំចង្កេះ សូមប្រើប្រាស់ខ្សែក្រវ៉ាត់ ឬក្បាលក្រវ៉ាត់៖ទាញពីរផ្នែកនៃក្បាលក្រវ៉ាត់ដើម្បីគៀបវា៖ធ្វើដូច្នេះ ដើម្បីភ្ជាប់វា។ ឬក៏ សម្រេចចិត្តក្នុងការដោះខ្សែក្រវ៉ាត់ចេញ និងពាក់អាវធំធូររលុងដោយមិនបណ្តឹងនៅផ្នែកចង្កេះ!

របៀបក្នុងការរក្សាលក្ខណៈមិនជ្រាបទឹករបស់អាវលោកអ្នកគ្រប់ពេលវេលា

ដើម្បីរក្សាការការពារជម្រាបទឹកបានល្អ ត្រូវ​ធ្វើឱ្យលក្ខណៈសម្បត្តិនៃ​ការ​ទប់ស្កាត់​ជម្រាប​ទឹក​ដំណើរការឡើងវិញ៖ យើងសូមណែនាំឱ្យធ្វើនូវការបោកសម្អាត បន្ទាប់ពីប្រើបាន​ដប់​ពីរដងក្រោមភ្លៀង។ មុខងារទប់ស្កាត់ជម្រាបទឹកអាចដំណើរការឡើងវិញបានស្រួលដោយការសម្ងួតសាច់ក្រណាត់៖ ដាក់ក្នុងម៉ាស៊ីនសំងួត ឬដោយប្រើប្រដាប់ផ្លុំសក់ ជាដើម ក្នុងរយៈពេលខ្លី។ បើសិនជាលោកអ្នកបោកវា វាត្រូវតែពូតឱ្យស្រស់ទឹក។

ការកំណត់ភាពមិនជ្រាបទឹកដែលត្រូវបានបង្ហាញជា មម ឬ Schmerbers

យើងវាស់នូវភាពធន់សំពាធទឹករបស់សាច់ក្រណាត់ ដែលបង្ហាញជាកម្ពស់ទឹកគិតជា មម (ផ្អែកតាមស្តង់ដារ ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំជាមួយនឹងការចាត់ចំណាត់ថ្នាក់ការពារទឹក 2,000 មម អាចធន់ទៅនឹងសំពាធកំពស់ទឹក 2,000 មម។

ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ

ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់ភាពធន់ទៅនឹងរំហួត ឬ RET (ដោយផ្អែកលើបទដ្ឋាន ISO 11092)។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សកម្មភាពរាងកាយរបស់អ្នកកាន់តែបង្កើតចំហាយទឹក ហើយខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។
- RET < 9 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំងណាស់
- 9 < RET < 12 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំង
- 12 < RET < 20 = សាច់ក្រណាត់ច្រោះខ្យល់
- RET > 20 = សាច់ក្រណាត់ច្រោះខ្យល់តិច ឬ មិនច្រោះខ្យល់ទាល់តែសោះ

របៀបជ្រើសរើសអាវការពារភ្លៀងផ្អែកទៅតាមការដើរភ្នំរបស់អ្នក និងកម្រិតនៃការខិតខំប្រឹងប្រែង

ក្នុងកំឡុងពេលកីឡា ការបញ្ចេញញើសរបស់យើង អាស្រ័យលើកម្លាំង ឬរយៈពេលដែលរាងកាយធ្វើសកម្មភាព។ ប្រសិនបើសមត្ថភាពច្រោះខ្យល់នៃសាច់ក្រណាត់ មិនត្រូវនឹង​ការ​ធ្វើសកម្មភាព​រាងកាយ​របស់លោកអ្នក នោះជាតិញើសនឹងដក់នៅក្នុងអាវ។អ្នកមានអារម្មណ៍សើមនៅផ្នែកខាងក្នុង៖នេះមិនមែនមកពីទឹកភ្លៀងជ្រាបចូលទេ ប៉ុន្តែដោយសារចំហាយទឹក។ ដូច្នេះអ្នកគួរជ្រើសរើសអាវក្រៅការពារភ្លៀងដែលសក្តិសមនឹងសកម្មភាពរាងកាយរបស់លោកអ្នក។អាវនេះត្រូវបានរចនាឡើងសម្រាប់ការដើរភ្នំរយៈពេលអតិបរមា 2ម៉ ក្នុងល្បឿន 5 គម/ម៉។

ការធានា

អាវសម្រាប់ដើរភ្នំ និងខោភ្លៀងរបស់យើងមានការធានារយៈពេល 2 ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់នូវផលិតផលដែលជាប់បានយូរដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ការដើរនៅជនបទ និងការដើរកំសាន្ត។ ដោយសារតែផលិតផលដែលយើងស្រលាញ់បំផុតគឺជាផលិតផលដែលមានរឿងរ៉ាវច្រើនក្នុងការរៀបរាប់ និងមានរឿងលើសពីនោះទៀតដើម្បីរ៉ាយរ៉ាប់ក្នុងពេលអនាគត!