ភាពមិនជ្រាបទឹកនៃអាវ
អាវនេះបានឆ្លងកាត់ការធ្វើតេស្តដោយស្រោចទឹក ៦០ ល/ម៉ែត្រការ៉េ/ម៉ោង រយៈពេល ១ ម៉ោង។ ការធ្វើតេស្តនេះបង្កើតលក្ខខណ្ឌមធ្យមដូចដំណក់ភ្លៀង។សាច់ក្រណាត់អាវក្រៅនេះ ជួយទប់ស្កាត់ទឹក ឧទាហរណ៍ វាធ្វើឱ្យទឹករត់លើផ្ទៃរបស់វា តែវាមិនស្រូបទឹកនោះទេ។ជាលទ្ធផល សាច់ក្រណាត់មិនទទឹក ហើយនៅតែភ្លឺ និងអាចច្រោះខ្យល់បាន។ សាច់ក្រណាត់ធ្វើអោយមិនជ្រាបទឹកដោយធ្វើប្រព្រិត្តិកម្មលើផ្ទៃសាច់ក្រណាត់ខាងក្រៅ។ លើសពីនេះទៀត យើងបានបិតថ្នេរ ឧទាហរណ៍ កន្លែងដែលនឹងត្រូវទឹកភ្លៀង។
របៀបក្នុងការរក្សាលក្ខណៈមិនជ្រាបទឹករបស់អាវក្រៅលោកអ្នកគ្រប់ពេលវេលា
ដើម្បីរក្សាការការពារជម្រាបទឹកបានល្អ ត្រូវធ្វើឱ្យលក្ខណៈសម្បត្តិនៃការទប់ស្កាត់ជម្រាបទឹកសកម្មឡើងវិញ៖ យើងសូមណែនាំឱ្យធ្វើនូវការបោកសម្អាតទាង លក្ខណៈនេះ បន្ទាប់ពីប្រើបានដប់ពីរដងក្រោមភ្លៀង។ ការទប់ស្កាត់ជម្រាបទឹកនឹងសកម្មឡើងវិញ ដោយការសម្ងួតៈ ដាក់ក្នុងម៉ាស៊ីនសំងួត ឬដោយប្រើប្រដាប់ផ្លុំសក់ ជាដើម ក្នុងរយៈពេលខ្លី។ បើសិនជាលោកអ្នកបោកវា វាត្រូវតែពូតឱ្យស្រស់ទឹក។
ការវាស់វែងកម្រិតមិនជ្រាបទឹកដែលបានបង្ហាញជា មម ឬ Schmerber
ភាពធន់ត្រូវបានវាស់ដោយកម្ពស់សម្ពាធទឹករបស់សាច់ក្រណាត់ដោយកម្ពស់ទឹកគិតជាមីលីម៉ែត្រដែលសាច់ក្រណាត់អាចទ្រាំទ្របាន (ផ្អែកលើបទដ្ឋាន ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសម្ពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំមិនជ្រាបទឹកសម្រាប់ទឹកកម្រិត ២,០០០មម ដូច្នេះវាធន់ទៅនឹងសម្ពាធបង្កើតដោយទឹក ២,០០០មម
សមត្ថភាពច្រោះខ្យល់នៃសមាសធាតុផ្សំ
ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់ភាពធន់ទៅនឹងរំហួត ឬ RET (ដោយផ្អែកលើបទដ្ឋាន ISO 11092)។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សកម្មភាពរាងកាយរបស់អ្នកកាន់តែបង្កើតចំហាយទឹក ហើយខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។
RET < ៩ = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំងណាស់ / ៩ < RET < ១២ = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំង / ១២ < RET < ២០ = សាច់ក្រណាត់ច្រោះខ្យល់ / RET > ២០ = សាច់ក្រណាត់ច្រោះខ្យល់តិច ឬ មិនច្រោះខ្យល់ទាល់តែសោះ។
របៀបជ្រើសរើសអាវក្រៅរបស់លោកអ្នក ដោយផ្អែកលើវិន័យកីឡា និងកម្លាំងសកម្មភាពរាងកាយរបស់លោកអ្នក។
ក្នុងកំឡុងពេលកីឡា ការបញ្ចេញញើសរបស់យើង អាស្រ័យលើកម្លាំង ឬរយៈពេលដែលរាងកាយធ្វើសកម្មភាព។ ប្រសិនបើសមត្ថភាពច្រោះខ្យល់នៃសាច់ក្រណាត់ មិនត្រូវនឹងការធ្វើសកម្មភាពរាងកាយរបស់លោកអ្នក នោះជាតិញើសនឹងដក់នៅក្នុងអាវ។អ្នកមានអារម្មណ៍ស្អិតនៅផ្នែកខាងក្នុង៖this វាជាការដក់ញើស ច្រើនជាងទឹកភ្លៀងដែលចូលពីខាងក្រៅ។ដូច្នេះអ្នកគួរជ្រើសរើសអាវក្រៅការពារភ្លៀងដែលសក្តិសមនឹងសកម្មភាពរាងកាយរបស់លោកអ្នក។អាវក្រៅនេះរចនាឡើងសម្រាប់ការដើររយៈពេលមួយម៉ោង ក្នុងល្បឿនមិនលើសពី ៥ គម/ម៉។
ផលប៉ះពាល់បរិស្ថាននៃផលិតផលរបស់យើង
ការដាក់ពិន្ទុពី A ដល់ E ខោនេះទទួលបានពិន្ទុ B ។
យើ់ងបានគណនាផលប៉ះពាល់នៃផលិតផលលើបរិស្ថាន ពេញមួយវដ្តជីវិតរបស់វា។ការដាក់ពិន្ទុលើផលិតផលនិមួយៗ គឺដើម្បីឱ្យដឹងថាផលិតផលទាំងនោះមិនប៉ះពាល់ដល់បរិស្ថាន ដោយធៀបនឹងផលិតផលដែលនៅក្នុងក្រុមដូចគ្នា (អាវយឺត ខោ កាបូបស្ពាយស្មា)។ Decathlon បានដាក់បង្ហាញទិន្នន័យបរិស្ថាននៃផលិតផលរបស់ខ្លួន។សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់៖ https៖//youtu.be/8t63KkRwn_8
ប្រើប្រាស់វត្ថុធាតុដែលការពារដល់បរិស្ថានកាន់តែច្រើន
យើងគិតគូរដល់ភពផែនដីរបស់យើង ដើម្បីអភិរក្សតំបន់ធម្មជាតិរបស់យើង និងដើម្បីរួមចំណែកក្នុងការផ្តល់ភាពរីករាយដល់ការធ្វើដំណើរថ្មើរជើង។ដោយសារមូលហេតុនៃពណ៌កាប់ស្ទាំងរបស់អាវនេះ ទើបបានជាយើងពង្រឹងការរចនាវត្ថុធាតុទាំងស្រុង ចេញពីសសៃប៉ូលីអេស្ទែរកែច្នៃឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃឧស្ម័នកាបូនិក។
ការណែនាំបន្ថែមអំពីផលិតផល
ពាក់ពីលើខោការពារទឹកភ្លៀង ដើម្បីជួយការពារជើងផងដែរ ដោយសារឈុតទាំងមូលការពារអ្នកពីខ្យល់ និងតំណក់ភ្លៀង។ដំបូង និងសំខាន់បំផុត៖ចាប់ពីឆ្នាំ ២០១៩ ទៅ យើងនឹងចាប់ផ្តើមអនុវត្តជ្រលក់ពណ៌ដែលមិនប៉ះពាល់ដល់បរិស្ថានលើខោរបស់យើង!
ការធានា
អាវក្រៅថ្មើរជើងរបស់យើ់ងមានការធានារយៈពេល ២ ឆ្នាំ។
តើការប្រឹងប្រែងរបស់យើងគឺដើម្បីអ្វី? ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផលដែលស្លៀកជាប់ល្អ និងប្រើប្រាស់សម្រាប់គ្រប់ដំណើរថ្មើរជើងរបស់លោកអ្នកនៅតំបន់ជនបទ។វាជាផលិតផលដែលយើងស្រឡាញ់បំផុត ព្រោះវាបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយនឹងនៅតែបន្តជាមួយយើង!